AUPPHSFA Students of Robotics Class Visit the Cambodian Academy of Digital Technology (CADT)

[English Below]

ធម្មជាតិ និងសង្គមនៃការសិក្សា និងអារម្មណ៍ គឺជាធាតុផ្សំមូលដ្ឋាននៃដំណើរការសិក្សា។ ធាតុផ្សំទាំងពីរនេះក៏ជាគោលការណ៍ពីរក្នុងចំណោមគោលការណ៍សិក្សាទាំង៧ ដែលកំណត់ដោយអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD)។ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ សិស្សានុសិស្សនៃថ្នាក់មនុស្សយន្ត (Robotics Class) ដែលជាកម្មវិធីសិក្សាមួយក្នុងចំណោមកម្មវិធីSTEAMរបស់វិទ្យាល័យAUPP ដឹកនាំដោយលោកគ្រូមរកតដែលជាគ្រូបង្រៀនថ្នាក់មនុស្សយន្តត និងជាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍ ជាមួយគ្នានឹង Dr. Riccardo ប្រធានកម្មវិធីសិក្សាផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានចុះធ្វើទស្សនកិច្ចសិក្សានៅ ArrowDot ដែលក្រុមហ៊ុនស្វ័យប្រវត្តិកម្មមួយដែលធ្វើការលើប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម ប្រព័ន្ធ IOT និងការអភិវឌ្ឍន៍ផលិតផលអេឡិចត្រូនិក ដែលមានទីតាំងនៅក្នុងMakerspace នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

សិស្សានុសិស្សរបស់យើងមានឱកាសមើល និងប៉ះផ្ទាល់ជាមួយកម្មវិធី IoT ពិតប្រាកដ និងបានសិក្សាពីដំណោះស្រាយអេឡិចត្រូនិចនៅក្នុងប្រព័ន្ធអេកូឡូស៊ី(បរិយាកាស) ដែលពួកគេត្រូវបានបង្កើតឡើង និងធ្វើឱ្យមានជីវិត រួមទាំងមនុស្សយន្ត ដ្រូន(Drone) និងឧបករណ៍ IoTដទៃទៀត ។

ទស្សនកិច្ចសិក្សានេះជាបទពិសោធន៍សិក្សាដ៏អស្ចារ្យសម្រាប់សិស្សានុសិស្សរបស់យើង។

The social nature of learning and emotions are fundamental components of the learning journey. They are also two of the seven principles of learning as defined by the Organization for Economic Co-operation and Development (OECD). On December 14, 2021, students of the Robotics class within the AUPPHS-FA STEAM program together with the ICT Lecturer and HS Robotics Teacher Mr. Morokot and the Chair of the ICT program in AUPP university Dr. Riccardo, visited ArrowDot – an Automation Company working on Industrial Control Systems, IOT Systems, and Electronics Product Development, located in the Makerspace of the Cambodian Academy of Digital Technology (CADT).   

Students had the chance to see and touch real IoT applications and electronics solutions in the ecosystem where they are developed and brought to life, including robots, drones, and IoT kits. 

It was a very exciting learning experience for our students!