Metaestica Expressive Computation Lab Project Launch

(English Available Below)

សិស្សានុសិស្សនៃវិទ្យាល័យអេយូភីភី ៤នាក់ និងលោកគ្រូរបស់ពួកគេគឺសាស្រ្តាចារ្យ Carlo Santoro បានចូលរួម និងចែករំលែកបទពិសោធជាមួយគ្នានៅ “Metaestica Expressive Computation Lab” ដែលបានធ្វើបទបង្ហាញជាលើគម្រោង Full STEAM Head Arts and Education ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍មុន (ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១) នៅក្នុងអគាររ៉ូយ៉ាល់ត្រេនសឃ្វែរ (Royal Train Square) ដែលទើបនឹងត្រូវបានកែលម្អរួចរាល់កាលពីពេលថ្មីៗនេះ។

សាស្ត្រាចារ្យ Santoro ដែលបានជួយរចនាក្នុងការជួសជុលអគារររ៉ូយ៉ាល់ត្រេនសឃ្វែរឡើងវិញ  ក៏ជាគ្រូបង្រៀនមុខវិជ្ជា “ការរុករកទម្រង់ និងលំហ (Forms and Space Exploration)” ដែលជាថ្នាក់មួយក្នុងចំណោមថ្នាក់ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ គណិតវិទ្យា) នៅវិទ្យាល័យអេយូភីភីផងដែរ។ មុខវិជ្ជានេះផ្តល់ជូនសិស្សានុសិស្សនូវឱកាសដើម្បីពិនិត្យមើលពិភពលោកតាមរយៈកែវថតដែលមានសមត្ថភាពសំយោគចំណេះដឹងអន្តរកម្មសិក្សា និងស្វែងយល់ពីទំនាក់ទំនងទៅវិញទៅមករវាងសិល្បៈ ក្រាហ្វិក គណិតវិទ្យា ធរណីមាត្រ និងចិត្តវិទ្យា ដោយផ្តោតលើការគណនា ចក្ខុវិស័យ និងការប៉ាន់ស្មាន។

សិស្សានុសិស្សទាំង ៤របស់យើងក៏មានឱកាសបានដើរទស្សនាអគារដ៏ទូលំទូលាយនេះ និងបានសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីលក្ខណៈស្ថាបត្យកម្មដែលប្លែកពីគេនៃអគារសម័យឆ្នាំ 1930។

Four AUPPHS students and their teacher, Professor Carlo Santoro, share a moment together at the “Metaestica Expressive Computation Lab”, presented as part of the Full STEAM Head Arts and Education Project. The event was held this past weekend at the recently renovated Royal Train Square.

Professor Santoro, who also helped in the design of the renovated building, teaches a STEAM (science, technology, engineering, arts, math) class titled “Forms and Space Exploration” at AUPP High School-Foxcroft Academy. The class offers students the “opportunity to look at the world through a lens capable of synthesizing interdisciplinary knowledge and exploring the reciprocal relationships between art, graphics, mathematics, geometry and psychology, focusing on computation, visualization and perception.”

Students were also provided an extensive tour of the building that included an explanation of the architectural features unique to the 1930’s era building.